រកឃើញលុយជាង ១០០០ លានដុល្លារអាមេរិក ដែលត្រកូល ហ៊ុន ផ្ញើនៅក្រៅប្រទេស ក្នុងនោះផ្ទេរ ៥០០ លានដុល្លារ ទៅធនាគារប្រទេស Kuwait ប្រើឈ្មោះ ថាក់ស៊ីន 

22853447_1425210844266724_2090958462495299096_n

ត្រកូល ហ៊ុ​ន (នាយករដ្ឋមន្រ្តី ហ៊ុន សែន) បានផ្ទេរលុយ ៥០០ លានដុល្លារអាមេរិក ពីធនាគារ HSBC សាខា​សាំងហ្កាពួរ ទៅធនាគារប្រទេសគុយវ៉េត មានភាគហ៊ុនរបស់ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយឲ្យ ថាក់ស៊ីន ឈរឈ្មោះជំនួស។ ហើយ ហ៊ុន ម៉ាណែត លាក់លុយប្រមាណ ២០០ លានដុល្លារ នៅធនាគារបារាំង បេអិនប៉េ (BNP)។ ត្រកូល ហ៊ុន ដដែលផ្ញើលុយប្រមាណ ៤០០ លានដុល្លារទៀត នៅធនាគារ អេស្បាញ។

តាមដំណឹងច្បាស់ការថ្មីៗនេះបានបញ្ជាក់ថា គ្រួសារលោក ហ៊ុន សែន បានផ្ទេរលុយ ៥០០ លានដុល្លារអាមេរិក ពីសាខាធនាគារHSBC នៅប្រទេសសិង្ហបូរី ទៅធនាគាររបស់ប្រទេសគុយវ៉េត (Kuwait) ដោយប្រើយឈ្មោះ ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្តី ថៃ និងជាមិត្តភក្តិជិតស្និទ្ធរបស់លោក ហ៊ុន សែន។ ធនាគារ HSBC មានការិយាល័យកណ្តាលនៅទីក្រុងឡុង (London) ប្រទេសអង់គ្លេស។

មន្រ្តីផ្លូវការរបស់ប្រទេសបារាំង ដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយរឿងខាងលើ ជាមួយគ្នានឹងរឿង ហ៊ុន ម៉ាណែត លាក់លុយប្រមាណ ២០០ លានដុល្លារ នៅធនាគារបារាំង បេអិនប៉េ (BNP) និងរឿង ហ៊ុន ម៉ាណែត ដេញថ្លៃយកអាគារគណបក្ស Le Parti socialiste នៅក្រុងប៉ារីស នូវទឹកប្រាក់ ៥៨,៥ លានអឺរ៉ូនោះ។

មន្រ្តីដដែលបានពន្យល់ថា លោក ហ៊ុន សែន ផ្ទេរលុយទៅឲ្យលោក ថាក់ស៊ីន គឺជាការចរាចរណ៍លុយ មិនប្រក្រតី នៅប្រព័ន្ធធនាគារអន្តរជាតិ ដែលជាការលាងលុយកខ្វក់ផង និង បញ្ចៀសការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬការបង្កកលុយណាមួយ ពីសហរដ្ឋអាមេរិក អឺរ៉ុប និងអង្គការសហប្រជាជាតិ។ ប៉ុន្តែលុយ ៥០០ លានដុល្លារ ដែលលោក ហ៊ុន សែន ផ្ទេរទៅធនាគារប្រទេសគុយវ៉េតនោះ ត្រូវបានគេរកឃើញថា «មានភាពមិនប្រក្រតីរួចហើយ» ដែរ។

ក្រុមគ្រួសារ ហ៊ុន សែន មានទុកលុយប្រមាណ ៤០០ លានដុល្លារទៀត ផ្ញើនៅប្រទេសអេស្ប៉ាញ ប៉ុន្តែគេមិនទាន់បានបញ្ជាក់ពីឈ្មោះធនាគារ នៅឡើយទេ។

ទិន្នន័យនេះ ស្រដៀងគ្នានឹងការរកឃើញរបស់អង្គការ Global Witness ថាត្រកូល ហ៊ុន សែន មានលុយប្រមាណ ១០០០ លានដុល្លារអាមេរិក ដែលបានមកពីការរកស៊ីខុសច្បាប់ ការបំផ្លាញធនធានធម្មជាតិ និងការប្រព្រឹត្តអំពើពុករលួយ

 

Advertisements

ចោរដៀលម្ចាស់៖ យួនប្រមាថខ្មែររឿងកោះត្រល់ ដែលកំពុងរៀបចំកម្មវិធី Miss Grand International

១22497345_813130022206421_310131332_n22497783_813130018873088_433249780_n

ទាក់ទងនឹងប្រឹត្តិការណ៍ Miss Grand International ដែលយួនបានធ្វើជាម្ចាសើផ្ទះ ហើយកម្មវិធីចុងក្រុយបានទៅប្រារណ្ថធ្វើនៅកោះត្រល់ នោះបានធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនប្រតិកម្មឡើង។ ជាការឆ្លើយតប មានជនជាតិយួនច្រើនផងដែរបានបោះសម្ដី​ឌឺដងផ្លែផ្កាមកពលរដ្ឋខ្មែរថា៖ «វៀតណាមខំរៀបចំឲ្យកម្ពុជាបានចូលរួមប្រលងបវរកញ្ញា ​តែកម្ពុជាហាក់បីដូចជាមិនដឹងប្រវត្តិសាស្ត្រថាបច្ចុប្បន្នកោះត្រល់ជារបស់វៀតណាម។ ឯខ្លះទៀតថា​កោះត្រល់ពីមុនត្បិតនៅដែនអធិបតេយ្យភាពខ្មែរមែន តែឥលូវជារបស់វៀតណាម មិនតែប៉ុណ្ណោះថែមទាំងបង្ហាញផែនទីឯកតោ​ភាគីឥណ្ឌូចិន និងមានខ្លះទៀតដៀលខ្មែរកប់កប់មាត់តែម្ដង»។ Continue reading “ចោរដៀលម្ចាស់៖ យួនប្រមាថខ្មែររឿងកោះត្រល់ ដែលកំពុងរៀបចំកម្មវិធី Miss Grand International”

លោក ប៉ាង សុខឿន ដាស់ខ្មែរឲ្យភ្ញាក់ស្មារតី៖ យួនពីភ្ញៀវក្លាយជាម្ចាស់ ខ្មែរមើលឃើញលេខ យួនមើលឃើញទឹកដី

22519100_10155774049193210_5493230855684296652_n

លោក ប៉ាង សុខឿន ដែលគេស្គាល់ថា ខ្មែរ សុវណ្ណភូមិ ក្នុងបណ្តាញសង្គម និងជាអតីតសាស្រ្តាចារ្យនៅសកលវិទ្យាល័យមេគង្គកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនកម្ពុជា (Youth Council of Cambodia) ហើយក៏ជាអ្នករិះគន់ដ៏សំខាន់ទៅលើរដ្ឋាភិបាលកម្ពុជា បានបញ្ចេញទស្សនៈផ្ទុយពីពលរដ្ឋខ្មែរដែលកំពុងវក់វីនឹងមោទនាភាពការប្រកួតMiss Grand International នៅកោះត្រល់ ដែលវៀតណាមកំពុងកាន់កាប់នេះថា វាជារឿងល្បិចយួន ដោយ «យួនពីភ្ញៀវក្លាយជាម្ចាស់៖ ខ្មែរមើលឃើញលេខ យួនមើលឃើញទឹកដី (ខ្មែរគិតមិនយល់ពីវិបាកផ្លូវច្បាប់បន្ថែមបញ្ជាក់ថាវាជារបស់យួន)»។

លោកបានអះអាងដោយហេតុផលដូចខាថក្រោមថា៖

ការរៀបចំនេះវៀតណាមជាម្ចាស់ប្រទេស ហើយកម្មវិធីចុងក្រោយត្រូវធ្វើនៅកោះត្រល់ វៀតណាមហៅថា ភូកុក ដោយវៀតណាមបានផ្សាយជាសាធារណៈថាកោះភូកុក គឺជាទឹកដីរបស់វៀតណាម។

មូលហេតុអ្វីបានជាកម្មវិធីនេះត្រូវរៀបចំនៅភូូកុក ឬកោះត្រល់? ចម្លើយគឺ៖22449873_10155774049578210_4664073787647016674_n

១៖ គោលបំនៃកម្មវិធីនេះគឺចង់បង្ហាញសំលៀកបំពាក់ និងវប្បធម៌ប្រពៃណីជាតិនីមួយៗដែលចូលរួម តែម្ចាស់ប្រទេសដែលរៀបចំកម្មវិធី ក្រៅពីមានគោលបំណងបង្ហាញសំលៀកបំពាក់ និងវប្បធម៌ប្រណៃណីជាតិរបស់គេ គឺគេចង់បង្ហាញពិភពលោកនូវអធិបតេយ្យភាព បូរណភាពទឹកដី និងសក្តានុពលភាពនយោបាយ និងសេដ្ឋកិច្ចនៃប្រទេសរបស់គេផងដែរ។ ហើយនេះជាចំណុចសំខាន់បំផុតរបស់គេ។

២. បើយើងទៅ យើងសប្បាយ យើងចូលរួម និងគាំទ្រកម្មវិធីនេះ នោះមានន័យថាយើងទទួលស្គាល់កោះនេះជារបស់វៀតណាមហើយ។ វៀតណាមធ្វើនេះគឺក្នុងបំណងឲ្យអន្តរជាតិដឹងថាកោះនេះជារបស់វៀតណាម ហើយសូម្បីតែកម្ពុជាក៏ចូលរួម និងក៏គាំទ្រផងដែរ។ ជារួមយើងគាំទ្រកម្មវិធីនេះ ប្រសិនបើមិនរៀបចំនៅកោះត្រល់/ភូកុក។

៣. បញ្ហាផ្លូវច្បាប់នៅថ្ងៃក្រោយ។ ប្រសិនបើយើងមានរដ្ឋាភិបាលថ្មី ហើយរៀបចំប្តឹងយកកោះត្រល់មកវិញ នោះយួននឹងលើកយកព្រឹត្តិការណ៍ Miss Grand International 2017 at Phu Quoc ធ្វើជាផ្នែកមួយនៃភស្តុតាងថ្មី និងកាន់តែមានទម្ងន់ផ្លូវច្បាប់ដោយមិនអាចប្រកែកបាន បន្ថែមលើភស្តុតាងផ្សេងៗនាពេលមុន។ យួននឹងអះអាងថា ក្រៅពីប្រទេសនានាលើឆាកអន្តរជាតិបានចូលរួម ប្រទេសខ្មែរ ពលរដ្ឋខ្មែរក៏មិនបានបដិសេធដែរនាពេលនោះ តែផ្ទុយទៅវិញបាននាំគ្នាចូលរួម និងបានគាំទ្រយ៉ាងពេញទំហឹង ដោយទាំងដឹងថា កោះត្រល់ដាក់ជាដែនដីរបស់វៀតណាម។

សូមបញ្ជាក់ថារឿងកោះត្រល់នេះនៅតែជារឿងមិនទាន់ច្បាស់លាស់ថាជាកម្មសិទ្ធរបស់វៀតណាមឬកម្ពុជានៅឡើយទេសម្រាប់ស្ថានភាពនាពេលនេះបើនិយាយពីផ្លូវច្បាប់ដ៏រាបណាមិនទាន់បានប្តឹងប្តល់ទៅតុលាការអន្តរជាតិ ហើយរឿងសំខាន់នាពេលនេះ ខ្មែរត្រូវតែចៀសវៀងឲ្យបាននូវការចូលរួមកម្មវិធីបែបអន្តរជាតិណាមួយ ឬសន្ធិសញ្ញាអ្វីមួយទាក់ទងនឹងកោះនោះ ដែលមានលក្ខណៈច្បាប់បន្ថែមសម្រាប់ជួយភាគីវៀតណាម គឺជារឿងចាំបាច់បំផុត។

ចំណុចខាងលើទាំងអស់នេះហើយដែលខ្មែរត្រូវគិត ព្រោះវាមិនមែនជារឿងសើរៗត្រឹមរឿងសំលៀកបំពាក់នេះទេ សម្រាប់ករណីនេះរវាងខ្មែរ និងវៀតណាម។ ជាពិសេសប្រសិនបើគ្រប់គ្នានៅតែជឿជាក់ថាកោះត្រល់ជារបស់ខ្មែរ ហើយយើងរួមគ្នាថានឹងប្តឹងយកទឹកដីដូនតារបស់យើងមកវិញ នាពេលអនាគត នោះយើងត្រូវតែចូលរួមនាពេលនេះ។ ចុងក្រោយ ខ្មែរ សុវណ្ណភូមិ ចង់បញ្ជាក់ថា ប្រសិនបើយើងជាយុវជន និងជាអ្នកមានការអប់រំ ហើយសូម្បីតែរឿងប៉ុណ្ណេះយើងគិតមិនយល់ តើឲ្យជាតិសាសន៍យើងទៅសង្ឃឹមលើអ្នកណាទៀត? ដូច្នេះ សូមចូលរួមទាំងអស់ ព្រោះមិនទាន់ហួសពេលទេ ហើយ ខ្មែរ សុវណ្ណភូមិ ដឹងថានឹងត្រូវធ្វើអ្វីទៀតទាក់ទងនឹងរឿងនេះ ដើម្បីបង្កើតជាមូលហេតុ និងភស្តុតាងផ្លូវច្បាប់សម្រាប់រឿងក្តីកោះត្រល់នេះនាពេលអនាគតទាក់ទងនឹងកម្មវិធីនេះ។

បញ្ជាក់៖ ត្រូវចាំថាពេលនេះវាក៏ជាឧ៌កាសដ៏ល្អបំផុតដើម្បីឲ្យអន្តរជាតិដឹងថា កោះត្រល់/ភូកុក មិនមែនជារបស់យួនដែរ។ ត្រូវរួមគ្នាឡើង!

សូមកុំចង់បានផលតិច នាំគ្នាបំភ្លេចទ្រព្យធំ!

 

 

 

 

 

 

 

 

 

 

ចប់ហើយ ពលរដ្ឋខ្មែរ ឆ្នាំ២០១៨ ថៃ មិន​អនុញ្ញាតឲ្យ​ខ្មែរទៅលក់ដូរ​នៅតាមហាងនិង​ទីផ្សារទៀតហើយ

1

បាងកក៖ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨តទៅ ក្រសួង កាងារថៃ មិនអនុញ្ញាតឲ្យពលករឆ្លងដែន ដូចជា កម្ពុជា ឡាវ និងភូមា ទៅបម្រើការងារនៅតាមទីផ្សារ ដូចជាអ្នកលក់ផ្លែឈើ លក់បន្លែ និងតាមបណ្តាភោជនីយដ្ឋាន អាហារដ្ឋាន ជាដាច់ខាត  ។

ក្រសួងការងារថៃ ចេញផ្សាយចរាច មួយ កាលពីម្សិលមិញ បាន ជូនដំណឹងដល់បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ពិសេសគឺប្រជាពលរដ្ឋរបស់ខ្លួនទាំងអស់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨តទៅ ក្រសួងមិនអនុញ្ញាតឲ្យពលករឆ្លងដែន ដូចជា កម្ពុជា ឡាវ និងភូមា ទៅបម្រើការងារនៅតាមទីផ្សារ ដូចជាអ្នកលក់ផ្លែឈើ លក់បន្លែ និងតាមបណ្តាភោជនីយដ្ឋាន អាហារដ្ឋាន ជាដាច់ខាត។ ក្រសួងការងារថៃ បញ្ជាក់ថា ការងារនៅលើទីផ្សារទាំងនោះ គឺជាការងាររបស់ជនជាតិថៃតែមួយគត់។ក្រសួងការងារ អះអាងថា បច្ចុប្បន្នក្រសួងនៅមានការលើកលែងសិន ប៉ុន្តែ ចាប់ពីដើមឆ្នាំក្រោយទៅ ក្រសួងនឹងចាប់ផ្តើមអនុវត្តនូវសារាចរនេះ។ ដូច្នេះ ក្រសួងណែនាំឲ្យប្រជាពលរដ្ឋថៃ ក៏ដូចជាក្រុមហ៊ុន រោងចក្រ សហគ្រាស ត្រូវអនុវត្តឲ្យបានល្អប្រសើរ។

មិនអាចសុំការបំភ្លឺពីក្រសួងកាងារកម្ពុជាបានទេ ពាកើពន្ធ័និងថៃបិទមិនអោយ ខ្មែរចូលទៅស៊ីឈ្មួលលក់ដូរនៅតាមហាង នានា។សូមបញ្ជាក់ថា បច្ចុប្បន្ន ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃមានចំនួន ១លាន៥ម៉ឺននាក់ ក្នុងនោះមាន ៣០ម៉ឺននាក់នៅមិនទាន់មានឯកសារស្របច្បាប់នៅឡើយទេ។

ដោយ ៖ ពិ ជ័យ

ដាច់​បាយ​ហើយ ​ថៃ​ហាម​ពលករ​កម្ពុជា​មិន​ឱ្យ​ចូល​ធ្វើ​ការ​ស្រុក​គេ​ទៀត​ទេ

1

ក្រសួង​ការងារ​ប្រទេស​ថៃ បាន​ចេញ​សេចក្ដី​ប្រកាស​មុន​នេះ​ថា ​ហាម​មិន​ឱ្យ​ពលករ​៣​ប្រទេស​រូម​ទាំង​កម្ពុជា​ផង មិន​ឱ្យ​ចូល​ធ្វើ​ការ​នៅ​តាម​ទីផ្សារ​ឡើយ​ ដូច​ជា​អ្នកលក់​ផ្លែ​ឈើ​ លក់​បន្លែ​ និង​តាម​បណ្តា​ភោជនីយដ្ឋាន​ អាហារ​ដ្ឋា​ន​ ជា​ដាច់ខាត​ ព្រោះ​ការងារ​នៅ​លើ​ទីផ្សារ​នេះ​ ជា​ការងារ​របស់​ជនជាតិ​ថៃ​តែ​មួយ​គត់​ ។​

បើពលករចូលទៅធ្វើការងាររៀបរាប់ខាងលើ ពលករ​ឆ្លង​ដែន​មក​ពី​ប្រទេស​កម្ពុជា ឡាវ និង​ភូមា ​ត្រូវ​បាន​ក្រសួង​ការងារ​ថៃ​ហាម​ប្រាម​មិន​ឱ្យ​ចូល​ធ្វើ​ការ​ស្រុក​គេ​ចាប់​ពី​ឆ្នាំ​២០១៨ទៅ​ ដោយសារ​តែ​ចំនួន​កើន​ឡើង​ខ្លាំង​នៃ​ពលករ​មក​​ពី​៣​ប្រទេស​នេះ។

ដោយ​ក្រសួង​ការងារ​ថៃ​ថា​ការងារ​ទាំង​អស់​ខាង​លើ​នេះ ជា​ការងារ​របស់​ពលរដ្ឋ​ថៃ​មិន​មែន​សម្រាប់​បរទេស​មក​រក​ការងារ​ធ្វើ​ឡើយ៕

អត្ថបទសរសេរដោយ៖ សោម សីណា

បណ្ឌិត មាស នី ថ្លែង​ថា ប្រសិនបើ​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​មែន ​រដ្ឋាភិបាល​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​

n

RFA​: គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​ថា នឹង​មិន​បោះបង់​ការ​ចូល​រួម​​បោះឆ្នោត​ឆ្នាំ​២០១៨ ឡើយ។ ការ​បង្ហាញ​ជំហរ​ចុង​ក្រោយ​នេះ ព្រោះ​បក្ស​ប្រឆាំង​រំពឹង​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន នឹង​អាច​វិល​មក​រក​ភាព​ធម្មតា​វិញ មុន​ការ​បោះឆ្នោត​នេះ​មក​ដល់។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់​អំណាច​វិញ​អះអាង​ថា មាន​តែ​ក្រុម​អ្នក​ដែល​ចូលរួម​ក្បត់​ជាតិ​ជាមួយ​លោក កឹម សុខា ប៉ុណ្ណោះ ទើប​មើល​ឃើញ​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់។

បើ​ទោះ​បី​ជា​មាន​មន្ត្រី​មួយ​ចំនួន​ធ្លាប់​ប្រកាស​ថា គណបក្ស​នឹង​មិន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ប្រសិនបើ​មិន​មាន​ការ​ដោះលែង​ប្រធាន​គណបក្ស លោក កឹម សុខា ឱ្យ​មាន​សេរីភាព​វិញ​ក្ដី ប៉ុន្តែ​មន្ត្រី​គណបក្ស​នេះ​បាន​បកស្រាយ​ថា ការ​លើក​ឡើង​ទាំង​នោះ គឺ​គ្រាន់​តែ​ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​បុគ្គល​ប៉ុណ្ណោះ និង​មិន​អាច​ចាត់​ទុក​ជា​ការ​សម្រេច​ផ្លូវការ​របស់​គណបក្ស​ឡើយ ព្រោះ​មាន​តែ​គណៈកម្មាធិការ​អចិន្ត្រយ៍​របស់​គណបក្ស​ទេ ដែល​អាច​សម្រេច​បាន​ថា​យ៉ាង​ណា។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា គណៈកម្មាធិការ​អចិន្ត្រៃយ៍ បាន​បើក​កិច្ច​ប្រជុំ​មួយ និង​បាន​សម្រេច​ថា គណបក្ស​នឹង​បន្ត​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​នេះ ដែល​ជា​ទិសដៅ និង​ជា​បំណង​តែ​មួយ​គត់​របស់​គណបក្ស។ ការ​ថ្លែង​របស់​លោក សុន ឆ័យ នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស ស្ថិត​នៅ​​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ។

​ការ​ធ្វើ​សន្និសីទ​លើក​ដំបូង ក្រោយ​ពី​ប្រធាន​គណបក្ស​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ក្បត់ជាតិ កាល​ពី​យប់​អធ្រាត្រ​​ថ្ងៃ​ទី​២ ឈាន​ចូល​ថ្ងៃ​ទី​៣ កញ្ញា។ លោក សុន ឆ័យ បន្ត​ថា ការ​លើក​ឡើង​នូវ​មាត្រា​ច្បាប់​មួយ​ចំនួន រាប់​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន រហូត​ដល់​ការ​បើក​កិច្ច​ប្រជុំ​សភា​ដើម្បី​ឱ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក កឹម សុខា ពី​ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច គឺ​សុទ្ធតែ​ធ្វើ​ឡើង​មិន​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ជាក់ស្ដែង​ទាំង​អស់។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា លោក កឹម សុខា នៅ​តែ​ជា​អ្នក​គ្មាន​ទោស​នៅ​ឡើយ និង​នៅតែ​ជា​ប្រធាន​គណបក្ស​ដដែល ប្រសិនបើ​តុលាការ​មិន​ទាន់​សម្រេច​កាត់​ក្ដី​ទេ​នោះ ហើយ​ទោះ​ជា​មាន​អ្នក​ខ្លះ​បាន​ហៅ​លោក កឹម សុខា ជា​ជន​ក្បត់​ជាតិ និង​គំរាម​រំលាយ​គណបក្ស​ប្រឆាំង​ក្ដី។ លោក​បន្ត​ថា គណបក្ស​នៅ​តែ​បញ្ជូន​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា៖ «»។

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ជា​ថ្មី​ថា នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចោល បើ​សមាជិក​បក្ស​នេះ នៅ​តែ​ការពារ​លោក កឹម សុខា ដែល​លោក ហ៊ុន សែន កំពុង​ហៅ​ជា​ជន​ក្បត់​ជាតិ។ Continue reading “បណ្ឌិត មាស នី ថ្លែង​ថា ប្រសិនបើ​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​មែន ​រដ្ឋាភិបាល​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​”

បែកឈ្លាយ៖ លោក Chham Chhany ទម្លាយរឿងអាស្រូវលោក ហ៊ុនសែន ជាមួយគណបក្សតូចៗចំនួនពីរ

chhhhh

បែកធ្លាយខ្លាំងមែនទែនហើយ គណនេយ្យដ៏រសើបនិងជាឆ្អឹងទទឹងករបស់រដ្ឋាភិបាលលោក ហ៊ុនសែន ឈ្មោះ Chham Chhany បាន     ទម្លាយរឿងអាស្រូវដ៏សំខាន់ ដែលគណបក្សហ្វន់ស៊ិនប៉ិចដឹកនាំដោយសម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជាដឹកនាំដោយលោក ពេជ្រស្រស់ ថាបានទទួលលុុយ រាប់ម៉ឺនដុល្លារ រហូតដល់លានរដុល្លារ ក្នុងរឿងអាស្រូវទាក់ទិននឹងការប្តឹងរំលាយបក្សសង្គ្រោះជាតិ។

នៅក្នុងគណនេយ្យដ៏រសើបនោះបានបន្តថា ទ្រង់រណរិទ្ធិត្រូវលោក ហ៊ុនសែន ទិញព្រះកេស្តក្នុងតម្លៃ១លានដុល្លារ រីឯមេបក្សយុវជនកម្ពុជា លោក ហ៊ុនសែន ទិញក្នុងតម្លៃ២០ម៉ឺដុល្លារ សម្រាប់ធ្វើកិច្ចការស៊ីឈ្នួលប្តឹងរំលាយគណបក្សសង្គ្រោះជាតិ។

ខាងក្រោមនេះអត្ថបទទម្លាយរឿងអាស្រូវរវាងគណបក្សតូចពីរជាមួយនឹងរដ្ឋាភិបាលលោក ហ៊ុនសែន

អាចាស់ថ្លៃ អាថ្មីថោក

~~~

ទ្រង់រណរិទ្ធ ត្រូវបាន ហ៊ុន សែន ទិញក្បាលក្នុងតម្លៃមួយលានដុល្លារ ។ ប្រភពបង្ហើបថា លុយមួយលានដុល្លារនេះ ទ្រង់រណរិទ្ធ កំពុងអនុវត្តន៍តាមមាគ៌ាចាស់គឺ ស៊ីដាច់ពីពួកអាម៉ីអាថោងដែលតោងតែតាមទ្របាទា កូណាសេស កូណាសេស កូណាសេស ដូចដែលទ្រង់ស៊ីដាច់នាពេលកន្លងមកទៀតហើយ តែម្តងនេះ ទ្រង់រណរិទ្ធ ប្រហែលជាមិនងាយស្រួលលេបដូចមុនទេ ព្រោះអាម៉ីអាថោងតោងទាមទារចែកលុយច្រើន ហើយពួកគេក៏លែងខ្លាចទ្រង់ដូចមុនដែរ ។

ចំណែក ពេជ្រ ស្រស់ បានទទួលចំនួន ២០ម៉ឺនដុល្លារ តែមិនមានអ្នកតាមទារចែកលុយទេ ព្រោះបក្សនេះមានតែ ពេជ្រ ស្រស់ ម្នាក់ឯង ៕